Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន ព្រោះជំងឺរលាកសួតប្រភេទថ្មី អាច​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស

ក្រសួងសុខាភិបាល​កម្ពុជាបាន​ប្រកាស​ប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​ដែលមាន​គម្រោងទៅ​កាន់ប្រទេស​ចិន ត្រូវ​ប្រុងប្រយ័ត្នក្នុង​ការ​ការពារ​សុខភាព​ពីការ​ឆ្លងវីរុស​កូរ៉ូណា​ប្រភេទថ្មី ដែល​កំពុងរាតត្បាត​នៅ​ប្រទេស​ចិន នារដូវបុណ្យ​ចូលឆ្នាំចិន និង​ចូលឆ្នាំខ្មែរ ក្រោយ​ពីវីរុស​នេះ​ត្រូវ​រក​ឃើញថា អាច​ចម្លង​ពីមនុស្ស​ម្នាក់ទៅ​ម្នាក់ទៀតបាន។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល​ថា គិត​រហូត​មក​ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ​២០២០ ករណីជំងឺសួតប្រភេទថ្មីនេះ កើត​ឡើង​ចំនួន​២២២ករណីហើយ ក្នុង​នោះ​នៅ​ប្រទេស​ចិន​មាន​ចំនួន ២១៨ករណី មាន​បុគ្គលិក​សុខាភិបាលដែល​ជា​អ្នកថែទាំង​អ្នកជំងឺមានចំនួន​១៥នាក់​, នៅទីក្រុង​បាងកក ប្រទេស​ថៃ​មាន​២កណី ជា​ករណីនាំចូល និង​ប្រទេស​កូរ៉េខាងត្បូង​មាន១ករណី ដែល​ជា​ករណីនាំចូល។

ដោយ​ឡែក​ករណី​ស្លាប់​ដោយ​សារ​មេរោគនេះ មាន​ចំនួន៤នាក់ ស្ថិត​នៅ​តែ​ក្នុង​ទីក្រុង​វូហាន ខេត្ត​ហ៊ូប៉ី ប្រទេស​ចិន។

គួរ​បញ្ជាក់ថា ជំងឺ​រលាកសួតបង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​នេះ បាន​កើត​ឡើង​ដំបូង​បង្អស់ និង​កំពុង​បន្ត​ផ្ទុះ​ឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូប៉ី ប្រទេស​ចិន និង​បាន​កំពុង​រាល​ដាល​ទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង។

យ៉ាងណាក៏ដោយ បើ​តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាលថា បច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ករណីជំងឺ​ផ្តាសាយ​បក្សី​កើត​ឡើង​នៅ​ឡើយទេ តែយ៉ាងណា​ក្រសួង​ស្នើ​ដល់​បុគ្គល​គ្រប់រូប ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ក្នុង​ការ​ការពារ​សុខភាព​ពីការ​ឆ្លង​ជំងឺ​ខាងលើ នារដូវ​បុណ្យ​ចូលឆ្នាំចិន​ខាងមុខ​នេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន