Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន​ជាង​៦០​កញ្ចប់ ឃាត់ខ្លួន​៤​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះបង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿងញៀន​ខាងលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ចាន់ រិទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លាង​ម៉ូតូ​, ឈ្មោះ ភឿន ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់​, ឈ្មោះ កង សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជួញដូរ​ថ្នាំញៀន និង​ឈ្មោះ រឿង ថា​វី ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។ ចំណែក​វត្ថុតាង​ដកហូត​បាន ម្ស៉ៅ​ស​ក្រាម ចំនួន ៥៨​កញ្ចក់​តូច ធំ​ល្មម​ចំនួន ៣​កញ្ចប់ និង​សម្ភារ​មួយចំនួនធំ ដែល​បម្រើ​ឲ្យ​គ្រឿងញៀន​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន