Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​វ៉ារិន បិទ​អាជីវកម្ម​ឡ​ដុត​ធ្យូង​៦​កន្លែង បន្ទាប់ពី​មានប​ណ្ដឹ​ងី​ប្រជាពលរដ្ឋ​

​សៀមរាប​៖ លោក ឈឿ​ម ឆៃលី ស្មៀនឃុំ​ប្រាសាទ​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា កម្លាំងចម្រុះ​ចុះទៅ​បិទ​អាជីវកម្ម​ឡ​ដុត​ធ្យូង​ចំនួន ៦​កន្លែង ក្នុងចំណោម​ជិត ១០០​កន្លែង ដែលមាន​ក្នុង​ឃុំ​ប្រាសាទ បន្ទាប់ពី​មាន​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ប្រាសាទ ជុំវិញ​ករណី​រឿង​ផ្សែងហុយ​ពី​ឡ​ដុត​ធ្យូង ដែល​ធ្វើ​ឲ្យ​ពិបាក​ទ្រាំ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ពិសេស​ក្រៅពី​ប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ក៏​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ ។​

​លោក​ឈឿ​ម ឆៃលី បាន​ឲ្យ​ដឹងថា តាម​គោលការណ៍ គឺ​អាជ្ញាធរ​ស្រុក មាន​គម្រោង​បិទ​មិន​ឲ្យ​មាន​ឡ​ដុត​ធ្យូង​ទាំងស្រុង នៅក្នុង​ស្រុក​វ៉ារិន ប៉ុន្តែ​ដោយសារ​ឡធ្យូង​ទាំង​៦​ខាងលើនេះ ស្ថិតនៅ​ក្បែរ​ផ្ទះ​ពលរដ្ឋ ទើប​សម្រេច​បិទ​មុនគេ ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដុំ​ផ្សែង​បាន​ហោះ​គ្របដណ្តប់ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាងខ្លាំង ក្រៅពីនោះ អត្រា​កាប់បំផ្លាញ​ព្រៃ ក៏​កាន់តែ​រីក​រាលដាល​ផងដែរ ដូច្នេះ​ក្រោយ​ស្រង់​បាន​តួលេខ​ជាក់លាក់ អាច​ឈានដល់​ការបិទ​ទាំងស្រុង​ចំពោះ​ឡ​ដុត​ធ្យូង​ក្នុង​ឃុំ​មួយ​នេះ​។​

​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ឲ្យ​ដឹងថា គោលការណ៍​របស់​ក្រសួង​មាន​រួចហើយ ចំពោះ​ឡ​ដុត​ធ្យូង ហើយ​យើង​ត្រៀម​អនុវត្ត ព្រោះ​ជាការ​ពិត​ក្រៅពី​បង្ក​ការប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ណោះ ឡ​ដុត​ធ្យូង​នេះ គឺជា​ដើមចម​មួយ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ផងដែរ ដោយសារតែ​អ្នក​ចូល​កាប់​ព្រៃ​យក​ឈើ​មក​ធ្វើ​អុស​ធ្យូង ភាគច្រើន​ជា​អ្នករាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ដែល​ដំបូង​កាប់​ឈើ​យកមក​ធ្វើ​អុស​ធ្យូង លុះ​ព្រៃ​ទាំងនោះ​អស់​ដើមឈើ​ធំ ក៏​ផ្តើម​ត្រួស​ព្រៃតូចៗ​ហើយ​កាប់​គាស់​ធ្វើ​ចំការ​និង​ឈានដល់​កាន់កាប់​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​តែម្តង ខណៈ​ករណីនេះ លោក​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ដើម្បី​បិទ​អាជីវកម្ម​ឡ​ដុត​ធ្យូង​ទាំងអស់​តែម្តង ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន