Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពលរដ្ឋ​ស្រុក​ស្រែអំបិល រិះគន់​អាជ្ញាធរ គ្មាន​លទ្ធិភាព​ធ្វើការឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ ​រំលោភ​ដី​ព្រែក បានសម្រេច

កោះកុង​៖ ចៅហ្វាយស្រុក​ស្រែអំបិល ឈ្មោះ ជា​ច័ន្ទ កញ្ញា និង​មេឃុំ​ស្រែអំបិល ឈ្មោះ កែវ សុខ ទាំង​ពីនេះ មិនមាន​លទ្ធិភាព​ធ្វើការ នៅក្នុង​ដ្ឋា​ន​របស់ខ្លួន​ឡើយ ដោយ​ទុកអោយ​មន្ត្រី​ក្រោម​ឪ​វាទ បំពាន​ច្បាប់​រំលោភ​ដី​ព្រែក បានសម្រេច ហើយ​ធ្វើ​សាងសង់​សំណង​ថ្ម ដោយ​គ្មាន​ច្បាប់​ទៀត​។​

​បើតាម​ប្រភព បញ្ជាក់ថា អ្នក​ដែល​រំលោភ​ដី​នេះ ជា​មន្ត្រី​បរិស្ថាន ឈ្មោះ ហៀ សំកុល កូនចៅ​លោក ម៉េង តិច​។​

​ជុំវិញ​បញ្ហា​នេះ មេឃុំ កែវ សុខ បាន​ឲ្យ​ដឹងថា ដី​នេះ​ជា​របស់ លោក ម៉េង តិច ហើយ អោយ​កូនចៅ​ចេញមុខ​, លោក បាន​ហាមឃាត់​ពីរ​ទៅ​បី​ដង​មកហើយ និង​បាន​រាយការណ៍​ទៅ​ស្រុក​ហើយ​ដែរ​។​

​ចំណែក​ខាង​ស្រុក​វិញ ថា មិនអោយ​ធ្វើ​ទេ អោយគេ​ទៅ​ឃាត់​ហើយ និង​ធ្វើ​កិច្ចសន្យា​អោយ​ឈប់​ទៀត តែ​ចុងក្រោយ​ការបំពានច្បាប់ និង​រំលោភ​ដី​ព្រែក ហើយ​ធ្វើការ​សាងសង់​សំណង​ថ្ម បានសម្រេច​ដោយ​រលូន​ទៅវិញ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន