Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ជាង​៥០០​នាក់​ទៀត មក​ទស្សនា​កម្ពុជា តាម​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ

​ព្រះសីហនុ​៖ នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ទៀតហើយ បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​ជិត​៧​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​ណេះ ដែល​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥៦៥​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ​។

​បើតាម​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ បានអោយដឹងថា នាវា​នេះ មាន​កង​នាវិក​សរុប​៤២៧​នាក់ មានដំណើរ​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា និង​បន្ត​ទៅកាន់​ប្រទេស​វៀតណាម​ទៀត នៅវេលា​ម៉ោង​៨​យប់ ថ្ងៃ​ដដែល​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន