Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពិព័រណ៍​មហា​ស​ង្ក្រា​ន ២០២០ ប្រកាស​លក់​ស្ដង់ និង​បញ្ចុះតម្លៃ​ពិសេស​

ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​៣ រហូតដល់​ថ្ងៃទី​៧ មេសា ក្នុង​ឆ្នាំ​២០២០ ខាងមុខ ក្រុមហ៊ុន AD Expert ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ម​ហាស​ង្ក្រា​ន ២០២០ នឹង​រៀបចំ​ពិព័រណ៍​ទ្រង់ទ្រាយ​ធំ​មួយ អបអរ​មហា​ស​ង្ក្រា​ន​ចូលឆ្នាំថ្មី និង​មាន​ស្តង់​ទំនិញ​រហូតដល់​៥០០​តូប ត្រូវបាន​បង្ហាញខ្លួន​។​

​សូមជម្រាបថា មហា​ព្រឹត្តិការណ៍​នេះ បាន ប្រកាស​ពី​ការបញ្ចុះ​តម្លៃ​តូប​មិនគួរ​អោយ​ជឿ​រហូតដល់​៤០​ភាគរយ ដើម្បី​ជា​កាដូ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​។ ផលិតផល​ក្នុងស្រុក និង​ការលក់​បញ្ចុះតម្លៃ​ទំនិញ​ដើម្បីអោយ​បងប្អូន​ខ្មែរ​មានឱកាស​ជាវ​អោយបាន​ច្រើន សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ក៏​ត្រូវបាន​ប្រកាសឡើង​ផងដែរ​។​

​ស្ដង់​ទំនិញ នឹង​ប្រកាស​បញ្ចុះតម្លៃ​រហូតដល់​៤០% ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ រហូតដល់ ថ្ងៃ​២៥ មករា ដល់​ម្ចាស់​ផលិតផល​នានា ជាពិសេស​ម្ចាស់​ផលិតផល​ក្នុងស្រុក ដើម្បីអោយ​ទំនិញ​ដែល​ផលិត​បាន​ក្នុងស្រុក មានលទ្ធភាព​បង្ហាញខ្លួន​កាន់តែ​ទូលំទូលាយ​។

​ព្រឹត្តិការណ៍​នេះ​គ្រោង​នឹងធ្វើ​អោយក្លាយ​ជាម​ហា​ព្រឹត្តិការណ៍​តាំង​ពិ​ព៍រណ៍​ប្រចាំឆ្នាំ និង​ជាម​ហាស​ង្ក្រា​ន​កណ្ដាល​ភ្នំពេញ​ដ៏​ធំ ដើម្បីអោយ​បងប្អូន​បាន​ចូលរួម​រាំលេង លេងល្បែង​ប្រជាប្រិយ ទស្សនា​ការប្រគំ​តន្ត្រី​ពី​សំណាក់​តារា​ល្បីៗ និង​ដើរ​ទិញ​ទំនិញ​គ្រប់​ប្រភេទ​ក្នុងតម្លៃ​បញ្ចុះ​ដ៏​សំបូរបែប​មុន​ចូលឆ្នាំ​ខ្មែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន