Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​កោះកុង ប្រកាស​បញ្ចុះតម្លៃ​អត្រា​ថ្លៃ​លក់​អគ្គិសនី ចាប់ពី​ខែកុម្ភ​: ឆ្នាំ​២០២០ តទៅ​

​កោះកុង​៖ ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី អិ​ល​..​វ៉ា​យ​.​ភី គ្រុប បាន​ជូនដំណឹង ដោយបាន​ប្រកាស​បញ្ចុះតម្លៃ​អត្រា​ថ្លៃ​លក់​អគ្គិសនី នៅក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ចាប់ពី​ខែកុម្ភ​: ឆ្នាំ​២០២០ តទៅ​។​

​ក្នុង​សេចក្តីប្រកាស​នោះ បញ្ជាក់ថា ក្រុមហ៊ុន អិ​ល​..​វ៉ា​យ​.​ភី គ្រុប អគ្គិសនី​កោះកុង បានទទួល​ការឯកភាព​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្នុង​កោ​ល​ការណ៍ បញ្ចុះតម្លៃ​លក់​អគ្គិសនី​នៅក្នុង​តំបន់​ធ្វើ​ឲ្យ​សេវាកម្ម​ផ្គត់ផ្គង់​អគ្គិសនី​របស់​ក្រុមហ៊ុន អិ​ល​..​វ៉ា​យ​.​ភី គ្រុប នៅក្នុង​ស្រុក​មណ្ឌលសីមា និង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មក​អត្រា​លក់​ថ្មី​ដូចខាងក្រោម​៖

១) សម្រាប់​អតិថិជន​ទូទៅ ទិញ​លើ​តង់ស្យុង​ទាប ដែលមាន​អត្រា​លក់​ចាស់ ៦​បាត ក្នុង​១​គីឡូ សល់​ត្រឹម​៥.៨​បាត ក្នុង​១​គីឡូ​។​
២) សម្រាប់​អតិថិជន​ឧស្សាហកម្ម ពា​ណី​ឲិ​ជ្ជ​កម្ម ទិញ​ទិញ​អគ្គិសនី​លើ​តង់ស្យុង​មធ្យម ដែលមាន​អត្រា​លក់​ចាស់ ៥.៨​បាត ក្នុង​១​គីឡូ សល់​ត្រឹម ៥.៧​បាត ក្នុង​១​គីឡូ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន