Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជិត​៦០​នាក់​ទៀតហើយ​! ត្រូវ​ឃាត់ខ្លួន​ពីបទ​ល្មើស​គ្រឿង​ញឿ​ន​

​ភ្នំពេញ​៖ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ បាន​បង្ហាញថា កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់ ចំនួន​២៩​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥៩​នាក់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ឲ្យ​ដឹងថា ប្រភេទ​បទល្មើស​រួមមាន​៖ ជួញដូរ​២២​ករណី ឃាត់ខ្លួន​៤៣​នាក់ (​ស្រី​៧​នាក់​) និង​ប្រើប្រាស់​៧​ករណី ឃាត់ខ្លួន​១៦​នាក់​។​

​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ មាន​ចំនួន​សរុប​៥១៩​ករណី ដោយ​ឃាត់​មនុស្ស​ចំនួន​១,១២៣​នាក់ (​ស្រី​៦៦​នាក់​)៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន