Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យ គ្រោង​រៀបចំ​មជ្ឈមណ្ឌល​ព័ត៌មាន​សម្រាប់​សាធារណជន

លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នា​ព្រឹកមិញ​នេះ​ថា អង្គភាព​មួយ​នេះ គ្រោង​នឹង​រៀបចំ​មជ្ឈមណ្ឌល​ព័ត៌មាន​មួយ​ សម្រាប់​សាធារណៈជន​ដែល​ត្រូវ​ការ​ព័ត៌មាន និងឲ្យ​​ស្រប​ទៅ​នឹង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​គ្រោង​នឹង​ចេញ​នៅ​ឆ្នាំ​នេះ។

លោក ស៊ីផាន បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ដែល​គ្រោង​បង្កើត​ឡើង​នេះ នឹង​មាន​បំពាក់​ដោយ​កុំព្យូទ័រ ម៉ាស៊ីនព្រីន ក៏​ដូចជា​មន្រ្តី​នៅ​ចាំ​​ផ្តល់​ព័ត៌មាន ក៏​ដូច​ជា​ទំនាក់ទំនង​ទៅ​កាន់​ក្រសួង​នានា​សម្រាប់​ព័ត៌មាន​ដែល​សាធារណជន​ត្រូវ​ការ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន