Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ព្រះសីហនុ ចាត់វិធានការ​ក្តៅ ចុះ​ឈូសឆាយ​សំណង់​សង​លើដី​អូរ

ព្រះសីហនុ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​២៣ មករា នេះ បាន​ចុះ​ឈូសឆាយ​សំណង់​ផ្សេងៗ និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នៅតាម​ប្រឡាយ​អិ​ល​វី ក្នុង​សង្កាត់​លេខ​៤ បើទោះជា​ម្ចាស់​សំណង់​ស្នើសុំ​ការអនុគ្រោះ ឬ​រក​អន្តរាគមន៍​កុំអោយ​ឈូសឆាយ​ក្រោម​ហេតុផល​ថា បាត់បង់​ផ្ទះសំបែង គ្មាន​កន្លែង​រស់នៅ​យ៉ាងណាក្តី​។
បើតាម​មន្ត្រី​សាលាក្រុង បាន​ថ្លែង​ការពារ​សកម្មភាព​អាជ្ញាធរ ដែល​ធ្វើ​ប្រតិបត្តិការ​ឈូសឆាយ​សំណង់​នេះ ថា ធ្វើឡើង​ក្រោយ​ពលរដ្ឋ​ម្ចាស់​សំណង់​មិន​អនុវត្តន៍​តាម​សេច​ជូនដំណឹង​របស់​អាជ្ញាធ​រ​ខេត្ត ក្រុង ដែល​អោយ​ម្ចាស់​សំណង់​អោយ​រុះរើ​ខ្លួន ក្រោម​ហេតុផល​ថា សំណង់​ផ្សេងៗ និង​លំនៅ​ទាំងអស់នោះ​សង់​ប៉ះពាល់​ដី​អូរ​។
ប្រភព​ដដែល​អះអាងថា សេចក្តីជូនដំណឹង​រប​ស់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ផ្សព្វផ្សាយ​ជូន​មហាជន ពលរដ្ឋ​ជ្រាប​កន្លងមក ពី​សកម្មភាព​នេះ​ធើ្វ​ឡើង​ក្នុង​យុទ្ធនាការ កាយ​ស្តារ​អូរ​ប្រឡាយ​បើកផ្លូវ​ទឹក​ក្នុង​ក្រុងព្រះសីហនុ ក្រោម​គម្រោង​ថវិកា របស់​ថ្នាក់ជាតិ ពលរដ្ឋ​ផ្សេងទៀត​ដែល​នៅមាន​សំណង់​ប៉ះពាល់​ដី​អូរ ប្រឡាយ សូម​ធ្វើ​ការរុះរើ​ខ្លួនឯង ជៀសវាង​ការខូចខាត ពេលដែល​អជ្ញាធរ​ចុះ​រុះរើ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...