Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចេញទៅ​នេសាទ​ត្រី ត្រូវ​ជនប្រដាប់អាវុធ​បាញ់រះ របួសធ្ងន់​ម្នាក់​

​កំពង់ធំ​៖ ប្រជា​នេសាទ​ចំនួន​៤​នាក់ បាន​ចេញទៅ​នេសាទ​ត្រី នៅ​ទឹកដី​ខេត្តកំពង់ធំ ត្រូវបាន​ជនប្រដាប់អាវុធ​បាញ់រះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ខណៈ​ពួកគាត់​កំពុងធ្វើដំណើរ​ដោយ​កាណូត​ចំនួន ២​គ្រឿង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ត្រង់ចំណុច​ទ្វារ​បឹង ស្ថិតក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៤​នាក់​នោះ មានឈ្មោះ ជុំ ថន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ ស៊ិន សែ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ មឿ​ន ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ បុល ប៊ី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ​, អ្នក​ទាំង ៤​នាក់ រស់នៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ប្រភព​បន្តថា ក្រុម​ជនរងគ្រោះ បាននាំគ្នា​ចេញទៅ​នេសាទ​ត្រី (​រាយ​មង​ត្រី​ស្លាត​) ដោយ​កាណូត​ចំនួន ២​គ្រឿង លុះ​ទៅដល់​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​សម​ត្ត​កិច្ច​ស្លៀកពាក់ (​ឯកសណ្ឋាន​នគរបាល​) ធ្វើដំណើរ​ដោយ​កាណូត​ចំនួន ២​គ្រឿង​ដែរ បើក​មក​ជិត រួច​ក៏​លើក​កាំភ្លើង​វែង​បាញ់រះ បណ្ដាល​ឲ្យ​ចំ​កាណូត​ផ្នែក​ខាងក្រោយ ត្រូវចំ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ បុល ប៊ី ចំនួន​៤​កន្លែង គឺ​ថ្ពាល់​ខាងស្ដាំ ឆ្អឹងជំនី​ខាងស្ដាំ ចង្កេះ​ខាងស្ដាំ និង​កំភួនជើង​ខាងស្ដាំ រួច​ក៏​បើកកាណូត​ចេញទៅ​បាត់​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ បាននាំគ្នា​បើកកាណូត​ត្រឡប់មកផ្ទះ​វិញ រួច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​។ ពាក់ព័ន្ធ​ករណីនេះ អាជ្ញាធរ​ជំនាញ កំពុង​ចុះ​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...