Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកនាំពាក្យ​បដិសេធ​ពីវត្ត​មាន​ជំងឺ​រលាកសួត​ប្រភេទថ្មី​នៅ​កម្ពុជា

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រកាស​បដិសេធ​ចោល​ទាំង​ស្រុង​ ចំពោះ​ព័ត៌មាន​ដែល​ត្រូវ​គេ​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​នាថ្ងៃនេះ ដែល​ថា ជំងឺ​រលាកសួត​ប្រភេទ​ថ្មី​ត្រូវ​គេ​រកឃើញ​នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នោះ។

លោកស្រី​បាន​បាន​ច្រាន​ចោល​ព័ត៌មាន ដោយ​ថា រហូត​មក​ដល់ពេល​នេះ គ្មាន​ឡើយ​ជំងឺ​រលាកសួត​ប្រភេទថ្មី​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា ហើយ​លោក​ស្រី​សំណូមពរ​ដល់​បងប្អូន​ប្រជាបលរដ្ឋ​ទទួល​យក​ព័ត៌មាន​ដែល​ចេញពី​ក្រសួងសុខាភិបាល ឬ​ចេញពី​មន្រ្តីសុខាភិបាល​តែមួយ​ប៉ុណ្ណោះបាន​ហើយ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តព្រះសីហនុ ក៏​បាន​ចេញ​ប្រកាស​ផងដែរថា គិតត្រឹម​ម៉ោងនេះ នៅក្នុង​ទឹកដី​នៃខេត្តព្រះសីហនុ​ទាំងមូល គឺ​មិនមាន​ករណី​ជំងឺ​រលាកសួត​ប្រភេទថ្មី (កូរ៉ូណា) នោះឡើយ ហើយ​ថា រាល់ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មានមូលដ្ឋាន​នៃការពិត គឺជា​ការ​បំពុល​សង្គម និង​ធ្វើឲ្យ​មាន​ការ​ជ្រួល​ច្របល់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន