Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​ដុត​ផាវ កាំ​ជ្រូច ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការរៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ចិន និង​វៀតណាម ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្ដីជូនដំណឹង​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​បំរាម​ចំនួន​៣​ចំណុច ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​នោះឡើយ ក្នុងន័យ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ រួមមាន​៖

* មិន​ឲ្យ​មានការ​ដុត​ផាវ កាំ​ជ្រូច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ​
* មិន​ឲ្យ​លេងល្បែង​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ស៉ី​សង​
* រាល់​ការហែក្បួន​ផ្សេងៗ ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​

​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដាក់បទបញ្ជា​ចាប់ពីពេលនេះ​តទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​ឲ្យ​ម៉ឹងម៉ាត់​បំផុត កុំ​ឲ្យ​មានការ​នាំចូល​ផាវ កាំ​ជ្រូច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...