Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សហភាព​អឺរ៉ុប ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ ខា​មែន ម៉ូ​រ៉េ​ណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទើបបាន​តែងតាំង​ថ្មី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ការធ្វើកំណែទម្រង់​នានា សម្រាប់​ការធ្វើ​សមា​រណកម្ម​សេដ្ឋកិច្ច និង​ឆន្ទៈ​ដ៏​មោះមុត​ក្នុងការ​ពង្រីក​ដៃគូ​រពា​ណិ​ជ្ជ​កម្ម តាមរយៈ​
​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ នាពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា ក៏មាន​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ជួយ​ក្នុងការ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​។​

​សហភាព​អឺរ៉ុប បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​
​នានា ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ និង​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ផ្សេងៗ ដែល​បាន​បង្កើត​ឱកាស​ការងារ​
​ជាច្រើន និង​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប លោកជំទាវ​ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​ភាព​រីកចម្រើន និង​សក្តានុពល​របស់​ប្រទេស​កម្ពុជា និង​ធ្វើការ​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ផងដែរ​។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប ដែល​បានផ្តល់​ការគាំទ្រ និង​ជំនួយ​
​នានា ដូចជា គម្រោង​គាំទ្រ​សមា​រណកម្ម​អាស៊ាន (Arise Plus) និង​ជូនពរ​លោកជំទាវ​ឯកអគ្គរដ្ឋទូត ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ ប្តេជ្ញា​ថា​នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ដែលមាន​កន្លងមក រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប និង​រួមគ្នា​ពង្រឹង​វិស័យ​ដ៏ទៃទៀត​។​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...