Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពស់ថ្លាន់​មួយ​ក្បាល ប្រវែង​ជាង​៦​ម៉ែត្រ យកទៅ​ព្រលែង នៅ​បឹង​ពារាំង​

​សៀមរាប​៖ ពស់ថ្លាន់​មួយ​ក្បាល ដែលមាន​ប្រវែង​ប្រមាណ​ជា​៦​ម៉ែត្រ និង មាន​ទម្ងន់​ប្រហែល​២០​គីឡូក្រាម ត្រូវបាន​អាជ្ញាធរ​សង្កាត់ រួមជាមួយ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សៀមរាប ក្រុង​សៀមរាប យកទៅ​ព្រលែង​នៅ​បឹង​ពារាំង​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ស្ថិតក្នុង​សង្កាត់​សៀមរាប​។​

​លោក លឹម ឌី​ណា ចៅសង្កាត់រង សង្កាត់​សៀមរាប បានឱ្យដឹងថា ពស់ថ្លាន់​មួយ​ក្បាល​នេះ បាន​ជាប់​មង​ដែល​ដាក់​តាម​ដងស្ទឹង​សៀមរាប ដើម្បី​រាំង​ស្កាត់​កាកសំណល់​ផ្សេងៗ​កុំឱ្យ​ហូរ​ក្នុង​ស្ទឹង កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងក្រោយ​ស្នាក់ការ​សាលាសង្កាត់ ហើយ​ខណៈ​ពេលនោះ យើង​បាន​យកមក​រក្សាទុក​រង់ចាំ​ពេលទំនេរ​ទើបបាន​យកមក​ព្រលែង​នៅទីនេះ ។​

​លោក លឹម ឌី​ណា បានឱ្យដឹង​ទៀតថា រយៈកាល​កន្លងមក អាជ្ញាធរ​មូលដ្ឋាន​សង្កា​ត់ តែងតែបាន​ណែនាំ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ នៅពេល​ចាប់បាន​សត្វ​គ្រប់​ប្រភេទ​ត្រូវ​យកទៅ​ព្រលែង​នៅក្នុង​ព្រៃ ឬ​ទី​អភិរក្ស​ផ្សេងៗ​ដើម្បី​រួមគ្នា​ថែរក្សា ការពារ​កុំឱ្យ​ផុត​ពូជ និង ទុក​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​បានឃើញ បាន​ស្គាល់ និង​ទុកជា​សម្បត្តិ​ធម្មជាតិ​របស់​យើងទាំងអស់គ្នា ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន