Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ជាង​៣​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ក្នុង​ខេត្តកោះកុង ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​

​កោះកុង​៖ រយៈពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ជាង ៣​ម៉ឺន​នាក់ បាន​សម្រុក​ទៅលេង​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ទឹកដី​ខេត្តកោះកុង ដែល​កើនឡើង​ជាង​ឆ្នាំ​២០១៩ ទៅទៀត​។

​បើ​យោងតាម​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍ ខេត្តកោះកុង ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ស្នាក់នៅ និង​កម្សាន្ត​តាម​តំបន់​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្តកោះកុង សរុប​មាន​ចំនួន ៣៣,៤៧០ នាក់ កើនឡើង​ចំនួន ៣,៩៧៦​នាក់ ស្មើនឹង​១៣% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។​

​របាយការណ៍ បញ្ជាក់ទៀតថា ភ្ញៀវ​ជាតិ​មាន​ចំនួន ២២,៦១៦​នាក់ កើនឡើង​ចំនួន ១,១០២​នាក់ ស្មើនឹង​៥% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១០,៨៥០​នាក់ កើនឡើង ២,៨៧៤​នាក់ ស្មើនឹង​៦៩% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​ភ្ញៀវ​កម្សាន្ត​តាម​សហគមន៍​មាន​ចំនួន ភ្ញៀវ​ជាតិ​៥,៤៨៤​នាក់ ភ្ញៀវ​អន្តរជាតិ ១៧៨​នាក់ សរុប​ចំនួន​៥,៦៦៣​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន