Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ជិត​៩​ម៉ឺន​នាក់ មកលេង​ខេត្ត​ព្រះសីហនុ ក្នុងឱកាស បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន

​ខេត្ត​ព្រះសីហនុ​៖ បើតាមរបាយការណ៍ពីមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែមករា ឆ្នាំ​២០២០ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានមក​សម្រាក​កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ មាន​ប្រមាណ​៨​ម៊ឺ​ន​៧​ពាន់​នាក់ កើនឡើង​២៤.៥២% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​ភ្ញៀវ​ត្រឹមតែ ៧០.៤៨០​នាក់​ប៉ុណ្ណោះ​។​

​របាយការណ៍​នោះ បញ្ជាក់ថា គោលដៅ​ដែល​អ្នកទេសចរ​ទៅលេង​កំសាន្ត រួមមាន​៖ តំបន់​កោះ និង​តំបន់​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ថ្ម​រូង ព្រមទាំង​ព្រែក​ធម្មជាតិ​មួយចំនួនទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន