Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បាត់​ខ្លួនយុវតី​២​នាក់ ករណី​ជិះទូក​លិច​ចូលទន្លេ ខណៈ​ទៅ​កម្សាន្ត​នៅ​កោះ​ស្នេហា​

​ខេត្តកណ្ដាល​៖ យ៉ាងហោចណាស់​យុវតី​ចំនួន ២​នាក់ ក្នុងចំណោម​នុស្ស​ជាង​១០​នាក់ បាននាំគ្នា​ជិះទូក​ឆ្លងទន្លេ ទៅលេង​កម្សាន្ត​នៅ​កោះ​ស្នេហា តែ​ជា​អកុសល​បណ្ដាលឱ្យ​លិច​ទូក ខណៈ​ចេញពី​ច្រាំង​ប្រមាណ​ជាង​១០​ម៉ែត្រ បាត់​ខ្លួន​រក​ពុំទាន់​ឃើញ​។ ហេតុការណ៍​នេះ កើតឡើង​កាល​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ ក្នុងភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​នគរបាល​ស្រុក​មុខកំពូល បាន​ឲ្យ​ដឹងថា យុវតី​២​នាក់​ដែល​បាត់​ខ្លួន​ទាំង​២​នាក់​នោះ ឈ្មោះ យឿន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ស្រី ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​, ទាំង​២​នាក់ មាន​ទីលំនៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។
​សាក្សី​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​មនុស្ស​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់ បាននាំគ្នា​ឡើង​ទូក ជិះ​ឆ្ពោះទៅ​កោះ​ស្នេហា ដោយ​ទូក​ផ្ទុក​លើស​ទម្ងន់ ក៏​លិច​ក្នុង​ចូលក្នុង​ទឹកទន្លេ ក្រោយពី​ចេញពី​ច្រាំង​បាន​ប្រហែល​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ​។​

​ករណីនេះ កម្លាំង​នគរបាល​ជំនាញ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត បាននាំគ្នា​ជួយ​អន្ដរាគមន៍​សង្គ្រោះ​ដែរ តែ​ជា​អកុសល​បាន​បាត់​យុវតី​២​នាក់ ដែល​ពុំទាន់​ឃើញ​នៅឡើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន