Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល​! ក្រោយ​ប្រទះឃើញ​ជនបរទេស​ម្នាក់ ដេកស្លាប់ ក្នុង​បន្ទប់​ផ្ទះសំណាក់ នៅ​ក្រុង​សៀមរាប​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ មាន​ករណី​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​ជនបរទេស​ម្នាក់ ដេកស្លាប់​ក្នុងផ្ទះ​ភ្ញៀវ ប៉ា​វី​យ៉ុង ដូ​រី​យ៉ង់ បន្ទប់​លេខ​១០៦ តាមផ្លូវ​៦០​ម៉ែត្រ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ WYMYSLOWSKI ភេទ​ស្រី កើត​នៅ​ឆ្នាំ​១៩៥៣ ជនជាតិ​បារាំង ជា​ភ្ញៀវ​ទេសចរណ៍ ចូល​តាម​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តជាតិ​ភ្នំពេញ បានមក​ស្នាក់​នៅក្នុង​សណ្ឋាគារ​បន្ទប់​កើតហេតុ​ខាងលើ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ បាន​ស្លាប់​នៅវេលា​ម៉ោង​០៨​នឹង​៣០​នាទី ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​។​

​តាម​ការសាកសួរ​បំភ្លឺ​ពី​បងស្រី​បង្កើត និង​បុគ្គលិក​បំរើការ​ផ្ទះ​ភ្ញៀវ បានឱ្យដឹងថា ជនរងគ្រោះ បាន​លេបថ្នាំ​ការពារ​គ្រុនចាញ់ ក្រោយមក ក៏​ចូលទៅ​សំងំ​ដេក​រហូត​ទៅដល់​ភ្លឺ ទើប​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

​សមត្ថកិច្ច បាន​សន្និដ្ឋានថា សាកសព​បាន​ស្លាប់​ដោយសារ សម្ពាត​ឈាម​ឡើង​ខ្ពោះ បណ្ដាល​គាំងបេះដូង​។ សមត្ថកិច្ច បាន​យក​សាកសព​ទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យ​រក​ស្ស៊ី តាម​សំណើរ​ពី​ស្ថានទូត និង​ក្រុមគ្រួសារ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន