Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ចុះ​ត្រជាក់​ដល់ ១៨​អង្សា​សេ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​០៣ ខែកុម្ភៈ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃទី​២៨ ខែមករា ដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន ចុះ​ត្រជាក់​ដល់​១៨​អង្សា​សេ​។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្តបន្ទាប់ សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​២៨ ខែមករា ដល់​ថ្ងៃទី​៣ ខែកុម្ភៈ សម្ពាធ​ទាប​ខ្សោយ​លើ​ផ្ទៃដី គ្របដណ្តប់​លើ​កម្ពុជា ដែល​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​៖

១៖ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​១៨ ដល់ ២១​អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​២៨ ដល់ ៣០​អង្សា​សេ​

២៖ តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២២ ដល់ ២៥​អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣១ ដល់ ៣៣​អង្សា​សេ​
​នៅ​ថ្ងៃទី​២៩ ដល់ ៣១ ខែមករា ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤ ដល់ ២៦​អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣០ ដល់ ៣២​អង្សា​សេ​
​នៅ​ថ្ងៃទី​២៨ ដល់ ៣១ ខែមករា ផ្នែក​មួយចំនួន​នៃ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន