Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បុរស​ជនជាតិ​ចិន ដែលមាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ក្រោយពី​ប្រទះ​ឃើញថា ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​៦០​ឆ្នាំ ដែលមាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក​) ដោយ​គ្រូពេទ្យ បានដាក់​បុរស​នេះ ក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក​តែម្នាក់ឯង មិន​ដាក់​លាយ​ជាមួយ​អ្នកជំងឺ​ផ្សេងទៀត​នោះទេ និង​ស្ថិតក្នុង​ការត្រួតពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ពេទ្យ​ជំនាញ​។

​បើតាម​មន្ត្រី​ពេទ្យ បាន​ប្រាប់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០២០​នេះ អ្នកជំងឺ​រូបនោះ មាន​សភាព​ធម្មតា មិនមាន​ចេញ​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​ឈានដល់​ការសង្គ្រោះ​បន្ទាន់​ឡើយ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​២៨ មករា នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ ដើម្បី​ពិនិត្យ​ស្ថានភាព​ទូទៅ​បន្ថែមទៀត​ផងដែរ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...