Connect with us

Hi, what are you looking for?

អន្តរជាតិ

វីរុសកូរ៉ូណា ឆ្លង​ដល់អាល្លឺម៉ង់ហើយ

អាជ្ញាធរអាល្លឺម៉ង់ទើបតែបានប្រកាសមុន​នេះថា មានមនុស្សម្នាក់ស្ថិតនៅតំបន់ស្តានប៊ឺក (Starnberg) ទើបតែត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) ។

ការប្រកាស​នេះ បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់បានក្លាយជាប្រទេសទីពីរនៅទ្វីបអឺរ៉ុបបន្ទាប់ពីបារាំង ដែលមានករណីឆ្លងវីរុសកូរ៉ូណាថ្មីក៏កាចសាហាវនេះ។

ក្រសួងសុខាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីត្រូវបានរកឃើញ នៅក្នុងខ្លួនបុរសម្នាក់នៅទីក្រុង Starnberg ភាគខាងត្បូងប្រទេស ហើយពេលនេះអ្នកជំងឺ ត្រូវបានគេដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ និងព្យាបាល។

យ៉ាងណាក៏ដោយ អាជ្ញាធរអាល្លឺម៉ង់មិនបានបញ្ជាក់ថា តើអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅតំបន់ Starnberg នោះជាជនជាតិអ្វី មានអាយុប៉ុន្មាន ក៏ធ្លាប់ធ្វើដំណើរការទៅណាខ្លះនោះឡើយ ដោយត្រឹមតែបញ្ជាក់ថា រូបគេស្ថិតនៅក្នុងស្ថានភាពល្អ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន