Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ត្រឹម​ម៉ោង១១ថ្ងៃទី៥​ ​មករា​នេះ​ ​រក​ឃើញ​មនុស្ស៥៧នាក់​ពី​ក្នុង​អគារ​បាក់​រលំ​នៅ​ខេត្ត​កែប​

ខេត្តកែប, ​គិត​មកទល់​វេលា​ម៉ោង១១ព្រឹក​ ​ថ្ងៃទី​ ​៥​ ​មករា​ ​នេះ​ ​ក្រុម​អ្នកជួយ​សង្រ្គោះ​បាន​រក​ឃើញ​ជនរងគ្រោះ​សរុប​ចំនួន​ ​៥៧​ ​នាក់​ ​ពី​គំនរ​អគារ​ដួល​រលំ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃទី៣​ ​ខែមករា​ ​នោះ​។​

​ជនរងគ្រោះ​ទាំង៥៧នាក់​នេះ​ ​នៅ​រស់រាន​មានជីវិត២៣នាក់​ ​និង​ស្លាប់៣៤នាក់​ ​មាន​ស្រី​ ​១៣​ ​នាក់​។​

​នៅពេល​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​កំពុង​មាន​វត្តមាន​នៅ​ទីតាំង​អគារ​បាក់​រលំ​ ​ដែល​គ្រោង​នឹង​អញ្ជើញ​ធ្វើសន្និសីទ​កាសែត​នៅ​ព្រឹក​នេះ​ផង​ដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន