Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិ​ចិន ដែលមាន​មាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី មាន​សភាព​ធម្មតា​!

​ខេត្ត​ព្រះសីហនុ​៖ គិត​មក​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ បុរស​ជា​ជនជាតិ​ចិន ដែលមាន​មាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី​នោះ មាន​សភាព​ធម្មតា មិនមាន​ចេញ​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​ឈានដល់​ការសង្គ្រោះ​បន្ទាន់​ឡើយ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ខេត្ត បាន​អញ្ជើញ​ទៅពិនិត្យ​ដោយផ្ទាល់​ស្ថានភាព បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​៦០​ឆ្នាំ ដែលមាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក​) ដែល​គ្រូពេទ្យ​បានដាក់​បុរស​នេះ ក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក​តែម្នាក់ឯង មិន​ដាក់​លាយ​ជាមួយ​អ្នកជំងឺ​ផ្សេងទៀត​នោះទេ​។

​សូមជម្រាបថា បុរស​ជនជាតិ​ចិន ដែល​ឆ្លង​វីរុស​នេះ ឈ្មោះ ចា ជិន​ហួរ (Jia Jianhua) ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មកកាន់​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា ជាមួយ​ក្រុមគ្រួសារ​៤​នាក់ ក្នុងនោះ​ក្រោយ​ពិនិត្យ​ធ្វើ​វិភាគ​ទាំង​៤​នាក់ រួចមក មាន​វិជ្ជមាន​វីរុស កូ​រ៉ូ​ណា តែ​ម្នាក់​គត់ គឺ​លោក ចា ជិន​ហួរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន