Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាតកម្ម​សាហាវ​! កាត់​ដាច់​-​ករួច ច្រកចូល​ស្បោង​ប្លា​ស្ទិ​ក ទើប​យក​បោះចោល​ចូល​បឹង​

ភ្នំពេញ​៖ យ៉ាងហោចណាស់​សាកសព​បុរស​ម្នាក់ ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ ក្នុង​ស្បោង​ប្លា​ស្ទិ​ក ដោយមាន​សភាព​ស្អុយរលួយ​ទៅហើយ កាលពី​ល្ងាច ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ខាងជើង​ផ្លូវ​បេតុង ឡុង​ឈិន ចំហៀង​ខាងកើត ជាប់មាត់​បឹង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សាកសព​ខាងលើ នៅ​ពុំ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជា​ភេទ​ប្រុស សភាព​សព​ឡើង​ស្អុយរលួយ​ជាប់សាច់​ខ្លះ ជនរងគ្រោះ​ត្រូវ​ចងក ដៃ​ទាំងពីរ​ដោយ​ខ្សែ​ជ័រ​រ៉ូ​ត​មក​ក្រោយ ជើង​ទាំងពីរ​បត់​អង្កុញ​មក​មុខ​រុំ​ស្កុ​ត​ចំនួន​៩​ជុំ បាត់​ក្បាល​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក ចង​ក្របួច​មាត់ ដោយ​ខ្សែ​ជ័រ​រ៉ូ​ត និង​រុំ​ស្កុ​ត​ចំនួន​បី​ជុំ រួច ដាក់​ក្នុង​បាវ​ក្រចៅ​។​

​សមត្ថកិច្ច បាន​សន្និដ្ឋាន ជនរងគ្រោះ​ស្លាប់ ដោយសារ​កាត់​ដាច់​ក រួច​ច្រកចូល​ថង់​ប្លា​ស្ទិ​ក ទើប​យកមក​បោះចោល​ក្នុង​បឹង​ខាងលើ​។​
​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ យកទៅ​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន