Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

១២០នាក់ស្លាប់​ និង​របួស​​! ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ៤​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ចិន​

​ភ្នំពេញ​៖ ត្រឹមតែ​រយៈពេល​៤​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៤-២៧ ខែមករា ឆ្នាំ​២០២០ ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤០​នាក់ និង​៨០​នាក់​ទៀត រងរបួស​ធ្ងន់​-​ស្រាល​។ នេះ​បើតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​របាយការណ៍​ខាងលើ បាន​ឲ្យ​ដឹងថា ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ថ្ងៃទី​២៤ ខែមករា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១៣​លើក ក្នុងនោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​១២​នាក់ ស្លាប់បាត់​បង់ជីវិត ចំណែក​១៧​នាក់​ទៀត បាន​រងរបួស​ធ្ងន់​-​ស្រាល​។​

​នៅ​ថ្ងៃទី​២៥ ខែមករា ដែល​ត្រូវ​នឹង​ថ្ងៃទី​១ នៃ​បុណ្យចូលឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន​២២​លើក ក្នុង​នោះបាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​១៤​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ចំណែក​២២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​-​ស្រាល​។​

​នៅ​ថ្ងៃទី​២៦ ខែមករា ដែល​ត្រូវ​នឹង​ថ្ងៃទី​២ នៃ​បុណ្យចូលឆ្នាំ​ចិន មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង មាន​ប្រទេស​កើតឡើង ចំនួន​១៣​លើក ក្នុងនោះ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៩​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ចំណែក​១២​នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល​។​

​ខណៈ​ថ្ងៃទី​២៧ ខែមករា ដែល​ត្រូវ​នឹង​ថ្ងៃទី​៣ នៃ​បុណ្យចូលឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន​១១​លើក ក្នុងនោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ចំណែក​២៩​នាក់​ទៀត បាន​រងរបួស​ធ្ងន់​-​ស្រាល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន