Connect with us

Hi, what are you looking for?

អន្តរជាតិ

កូរ៉ូណារាលដាលកាន់តែខ្លាំង ស្លាប់កើនឡើង ជាង​១០០នាក់ និង ជិត​៥ពាន់នាក់ឆ្លងជំងឺនេះ

ប្រទេសជុំវិញពិភពលោកកាន់តែបារម្ភ​ ក្រោយជំងឺសួតប្រភេទថ្មីរាលដាលកាន់តែខ្លាំងនៅលើពិភពលោក ដោយមាន ១៨ប្រទេសហើយរកឃើញមានអ្នកផ្ទុកជំងឺដ៏កាចសហាវមួយនេះ។


តាមទីភ្នាក់ងារព័ត៌មាន aljazeera នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានផ្សាយថា អ្នកជំងឺកូរ៉ូណា នៅក្នុងប្រទេសចិន និងឆ្លង​ជុំវិញពិភពលោកនោះ បណ្តាលឲ្យស្លាប់​កើនឡើង១០៦នាក់ និងជាង​៤ពាន់នាក់​បានចម្លង ។
ប្រទេសចិន​ និងប្រទេសដទៃផ្សេងទៀតជុំវិញ​ពិភពលោក​ បាននិងកំពុង​ទប់ទល់​ជាមួយ​ការឆ្លងរាលដាល​ជំងឺរលាកសួតថ្មី (coronavirus)​ ដែលបានសម្លាប់មនុស្ស​កើន​យ៉ាងតិច​១០៦នាក់ និងជាង​៤០០០នាក់ឆ្លង ។


ប្រទេសអាល្លឺម៉ង់ បានរាយការណ៍ថា មានផ្ទុះករណីជំងឺនេះ​លើកទីមួយ ខណៈអាមេរិក កាណាដា បានព្រមាន​ពលរដ្ឋរបស់ខ្លួន​ទៅកាន់​ប្រទេសចិន​បើសិនពុំមានបញ្ហាចាំបាច់ ។
មនុស្សជាង​៥៦លាននាក់ នៅតាមទីក្រុងចំនួន​២០​ របស់ប្រទេសចិន ក្នុងនោះ​រួមមានទីក្រុង វូហាន រដ្ឋធានីខេត្ត Hubei ភាគកណ្តាលរបស់ចិន​ផងដែរ ទីដែល​ជំងឺបានផ្ទុះឡើងមុនគេ ត្រូវបានរារាំង ហាមឃាត់​ការធ្វើដំណើរចាកចេញ​ធ្វើដំណើរ​ទៅកាន់ទីកន្លែងផ្សេងៗ ដើម្បីទប់ស្កាក់​ការឆ្លងរាលដាលជំងឺ ។

អគ្គនាយកអង្គការសុខភាពពិភពលោក WHO នៅពេលនេះ​បាននិងកំពុងស្ថិតនៅក្នុងប្រទេសចិន ។ អង្គការសុខភាពពិភពលោក​បានទទួលស្គាល់ថា វាជាជំងឺ​ឆ្លងតាមផ្លូវដង្ហើម ដែលបាននិងកំពុង​ប្រកាសអាសន្ន​នៅក្នុងប្រទេសចិន ។ ប៉ុន្តែ​អង្គការនេះ​កាលពីសប្តាហ៍មុន​បានបញ្ជាក់ថា វាឆាប់រហ័សពេក​ ដែលសម្រេចប្រកាស​អាសន្ន​អំពីជំងឺនេះ​នៅទូទាំងពិភពលោក ។
កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២០​អាជ្ញាធរចិន បានប្រកាសថា អ្នកជំងឺ​នេះបានស្លាប់កើនឡើង​១០៦នាក់ ខណៈឆ្លង​ថ្មី​ជិត ១​៣០០ករណី ។
គណៈកម្មការសុខាភិបាល​ខេត្ត Hubei បានបញ្ជាក់ថា មនុស្ស២៤នាក់ផ្សេងទៀត​បានស្លាប់ និង ១២៩១នាក់ បានឆ្លង ធ្វើឲ្យចំនួនអ្នកឆ្លងសរុប​រហូតដល់ជាង៤០០០នាក់ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...