Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ចាត់វិធានការ​ក្តៅ ចំពោះពលរដ្ឋ​មិន​រុះរើ​សំណង់​ចេញពី​​ចំណី​ដី​រដ្ឋ

​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាបថា បងប្អូន​ដែល​កំពុង​រស់នៅ គឺ​ស្ថិតនៅលើ​ចំណី​អូរ និង​ចំណីផ្លូវ​សាធារណៈ របស់​រដ្ឋ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ត្រូវ​រុះរើ​សំណង់​ចេញ​ជាបន្ទាន់​។


​រដ្ឋបាលខេត្ត ក៏បាន​បញ្ជាក់ទៀតថា ដើម្បី​បញ្ចៀស​បាន​នូវ​ការលិចលង់​លំនៅឋាន​របស់​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ ដែល​តែងតែ​ទទួលរង​ដោយ​ជំនន់​ទឹកភ្លៀង រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ណែនាំ​បងប្អូន​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់ នៅលើ​ចំណី​អូរ និង​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ ទល់មុខ​បុរី អេ​ម៉ា​រី​អូ​ណាន់​ម៉ា​រី ស្ថិតនៅតាម បណ្ដោយ​ផ្លូវ ២​ធ្នូ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ជា​កំហិត​។

​ក្នុងករណី​បងប្អូន មិន​រុះ​រើចេញ​តាម​ការណែនាំ​ខាងលើ រដ្ឋបាលខេត្ត នឹង​ចុះ​អនុវត្ត​វិធានការ រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​សម្ភារ ឬ​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន