Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បកស្រាយករណីវីដេអូឃ្លីបមួយ ថាមានមនុស្សស្លាប់លើកដាក់ក្នុងរថយន្ត នៅកាស៊ីណូ ក្វាងទុង ហុងកុង

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មាន ឱ្យបានជ្រាបថា៖ នៅវេលាម៉ោង ០០ និង៣០នាទីយប់ឈានចូល ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ ក្រោយពីទទួលព័ត៌មានតាមរយៈវីដេអូឃ្លីប បង្ហាញថាមានមនុស្សស្លាប់ហើយមានមនុស្សកំពុងលើកដាក់ក្នុងរថយន្ត នៅកាស៊ីណូ ក្វាងទុង ហុងកុង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពេលនោះកម្លាំងសមត្ថកិច្ច បានចុះទៅធ្វើការសាកសួរនៅកាស៊ីណូនោះភ្លាម អ្នកគ្រប់គ្រងកាស៊ីណូបានប្រាប់ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ មានជនជាតិចិនឈ្មោះ Yu Yongxin ភេទប្រុស អាយុ៥៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E92602570 មកពីខេត្តគ័ង ចូវ ប្រទេសចិន បានមកស្នាក់នៅបន្ទប់ លេខ៨៨៣៣ នៃសណ្ឋាគារកាស៊ីណូក្វាងទុងហុងកុង លុះដល់វេលាម៉ោង ០០ និង៣០នាទីយប់ឈានចូល ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២០ បុរសជនជាតិចិននោះមានអាការក្អក និងក្អួតធ្លាក់ឈាម ពេលនោះខាងកាស៊ីណូក៏បានបញ្ជូន គាត់ទៅព្យាបាលនៅគ្លីនិកចិន (ថៃខាង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់។ បើតាមការបញ្ជាក់របស់គ្រូពេទ្យថា បុរសនោះមានជំងឺក្រពះ និងដាច់សរសៃឈាមក្នុងក្រពះទើបកួត ធ្លាក់ឈាម បច្ចុប្បន្នបុរសនោះមានសភាពធូរស្រាលហើយ ដោយកំពុងស្នាក់នៅគ្លីនិកថៃខាង ដើម្បីព្យាបាលបន្តទៀត។

រដ្ឋបាលខេត្តព្រះសីហនុ សូមបដិសេធទាំងស្រុង ចំពោះការបង្ហោះ និងចែករំលែកបន្តនូវវីដេអូឃ្លីបខាងលើ ដោយលើកឡើងថាបុរសនេះបានស្លាប់បាត់ជីវិត ដោយសារករណីជំងឺឆ្លងវីរុសកូរ៉ូណា គឺមិនមែនជាការពិតនោះទេ។

          អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕         

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...