Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នៅព្រឹកនេះ តុលាការ​បន្តសវនាការសំណុំរឿងលោក កឹម សុខា

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅសាលាដំបូងរាជធានីភ្នំពេញ នឹង​បន្ត​សវនាការ​លើកទី៧ ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្បត់ជាតិ របស់លោក កឹម សុខា ​អតីត​មេដឹកនាំគណបក្ស​ប្រឆាំង។

សូមបញ្ជាក់ថា ក្នុងសវនាការរយៈពេល២សប្តាហ៍កន្លងទៅ អង្គជំនុំជម្រះបានពិភាក្សាដេញដោល ទៅលើភស្តុតាងថ្មីដែលដាក់ដោយលោក កឹម សុខា។ ភស្តុតាងថ្មីនេះ គឺជាវីដេអូរយៈពេលមួយម៉ោងដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៣។

លោក គី តិច មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីដើមបណ្តឹងរដ្ឋប្បវេណី បានចាត់ទុកថា ភស្តុតាងវីដេអូវែងនេះ ពុំមានការខុសប្លែកពីភស្តុតាងវីដេអូខ្លី ដែលនាំឲ្យ​មានការចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំ២០១៧ឡើយ។ ម្យ៉ាងវិញទៀត ភស្តុតាងវីដេអូវែងដែលដាក់ដោយលោក កឹម សុខានេះ អាចនឹងក្លាយជាភស្តុតាងដាក់បន្ទុកសម្រាប់ លោក កឹម សុខា មិនឲ្យ​រួចខ្លួនឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន