Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០១៩ កម្ពុជា មាន​ជនរងគ្រោះ​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ៧៧​នាក់ កើនឡើង ១៩​នាក់​

​ខេត្តបាត់ដំបង​៖ ឆ្នាំ​២០១៩​កន្លងទៅ កម្ពុជា មាន​ជនរងគ្រោះ​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ៧៧​នាក់ កើនឡើង ១៩​នាក់​។ នេះបើ​តា​មប្រ​សាសន៍​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង ក្នុង​ពិធី​រៀបចំ​ដំឡើង​ផ្ទាំ​ប៉ាណូ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​មីន​/​ស​.​ផ​.​ស​. នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង និង​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន​/​ស​.​ផ​.​ស​. កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នោះ ឯក​ឧ​ត្ត​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ដែល​រស់នៅ​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន​/​ស​.​ផ​.​ស​. បង្កើន​ការប្រុងប្រយ័ត្ន និង​ចូលរួម​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ការគ្រោះថ្នាក់​ដោយសារ​មីន​/​ស​.​ផ​.​ស​.​នៅតាម​សហគមន៍​។​

​ឯកឧត្តម បន្ថែមថា ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៩ មាន​ជនរងគ្រោះ​គោ​យ​សារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៦៤.៨៥៥​នាក់​។ នៅ​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា មាន​ជនរងគ្រោះ​ដោយសារ​មីន​/​ស​.​ផ​.​ស​. ចំនួន ៧៧​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន ២៣ នាក់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ៥៤ នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន​ជនរងគ្រោះ​៥៨​នាក់ គឺ​កើនឡើង ១៩​នាក់ ត្រូវជា ៣៣%​។ ចំណែក​ខេត្តបាត់ដំបង ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត ដែលមាន​អត្រា​គ្រោះថ្នាក់​ខ្ពស់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...