Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់ និងឆ្លងរាលដាលកើនឡើងជាបន្តបន្ទាប់​​ដោយវីរុស កូរ៉ូណា

នៅក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃតី​២៩ខែមករា​ មន្ត្រីសុខាភិបាល​ខេត្ត Hubei ​បានបញ្ជាក់ថា មានមនុស្ស​២៥នាក់ ស្លាប់បន្ថែមទៀតនៅថ្ងៃទី​២៨ខែមករា ធ្វើឲ្យចំនួនអ្នកស្លាប់និង​ឆ្លងកើនឡើងខ្ពស់ជាបន្តបន្ទាប់​។


ជំងឺរលាកសួតថ្មីកូរ៉ូណា​ ដែលផ្ទុះឡើង​ដំបូងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ហើយបាននិងកំពុងឆ្លងរាតល្បាតយ៉ាងឆាប់រហ័ស​នៅក្នុងប្រទេសចិន និងប្រទេសមួយចំនួន​នៅជុំវិញ​ពិភពលោកនោះ មកដល់ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់​អ្នកជំងឺ​កើនឡើង​១៣២នាក់ និង​ជាង​៦ពាន់នាក់រងរបួស ។
នៅក្នុងប្រទេសចិន ទីដែលជំងឺបានផ្ទុះឡើង​នៅទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលរបស់ចិននោះ​ ជំងឺនេះបាន​ឆ្លងទៅកាន់ខេត្ត​នានា​មួយចំនួន ធ្វើឲ្យអ្នកជំងឺបានកើនឡើងសរុប ៥៩​៥១នាក់ និងស្លាប់​១៣២នាក់ គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ។

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន ជំងឺនេះ​បានឆ្លងរាលដាល​ប្រទេសមួយចំនួន ដូចជា ថៃ១៤ករណី, ហុងកុង​៨ករណី, តៃវ៉ាន់​៨ករណី, ជប៉ុន៧ករណី, ម៉ាកាវ៧ករណី, ម៉ាឡេស៊ី៧ករណី, សិង្ហបុរី៧ករណី, អូស្ត្រាលី៥ករណី, សហរដ្ឋអាមេរិក៥ករណី, បារាំង៤ករណី, អាល្លឺម៉ង់​៤ករណី, កូរ៉េខាងត្បូង​៤ករណី, កាណាដា​២ករណី, វៀតណាម​២ករណី, កម្ពុជា១ករណី, នេប៉ាល់១ករណី និងស្រីលង្កា១ករណី ។

រហូតមកដល់ពេលនេះ មិនទាន់​មានសេចក្តីរាយការណ៍ថា មានថ្នាំព្យាបាល ឬបង្ការជំងឺនេះនៅឡើយទេ ។ អង្គការសុខភាព​ពិភពលោក​បានទទួលស្គាល់ថា វាជាជំងឺឆ្លងតាមរយៈផ្លូវខ្យល់ដង្ហើម​ដែលកំពុងឆ្លងយ៉ាងអាសន្ន​នៅក្នុងប្រទេសចិនពិតប្រាកដមែន ។ ប៉ុន្តែអង្គការនេះ​ មិនទាន់សម្រេចចេញប្រកាស​អាសន្ន​នៅទូទាំងពីពភពលោក​នៅឡើយទេ ។
ប្រព័ន្ធផ្សព្វផ្សាយ​ខ្លះ​បានផ្សាយថា អ្នកជំងឺនេះ​ មានអការជំងឺដំបូង​គឺផ្តាសាយធម្មតា ពីតិចតួច ទៅច្រើន និងដល់ដំណាក់កាលចុងក្រោយ គឺ​ពិបាកដកដង្ហើម ដកដង្ហើមលែងចេញ ហើយស្លាប់តែម្តង ។ ឈ្មោះជំងឺពិតប្រាកដ​មិនទាន់ត្រូវបានគេបញ្ជាក់ជាផ្លូវការទេ អ្នកខ្លះថាជំងឺរលាកសួតថ្មី ឬកូរ៉ូណាវីរ៉ុស(coronavirus)ប៉ុណ្ណោះ ។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន