Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេសក្នុងតំបន់ថ្កោលទោសគម្រោងសន្តិភាពរបស់លោកត្រាំ ដែលផ្ដល់ប្រយោជន៍ដល់អ៊ីស្រាអែល

ប្រទេសក្នុងតំបន់បានថ្កោលទោសយ៉ាងខ្លាំងដល់គម្រោងសន្តិភាពរបស់លោកត្រាំដែលផ្តល់ផលប្រយោជន៍ដល់សម្ព័ន្ធមិត្តអ៊ីស្រាអែល​​។ កាលពីថ្ងៃទី២៨ ខែមករាប្រធានាធិបតីអាមេរិក បានបង្ហាញពីគម្រោងសន្ដិភាពរបស់លោកដែលទន្ទឹងរង់ចាំ អស់រយៈពេលជាយូរមកហើយ ដោយផ្ដល់ឲ្យជនជាតិប៉ាឡេស្ទីននូវរដ្ឋអធិបតេយ្យភាព ជាមួយនឹងរដ្ឋធានី នៅលើផ្នែកជាច្រើន ដែលគ្រប់គ្រង នៅភាគខាងកើតជេរូសាឡឹម (Jerusalem) តែគម្រោងនេះ ត្រូវក្រុមហាម៉ាស់ ច្រានចោល។


លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងថា គម្រោងសន្ដិភាពនេះ ជាឱកាសប្រវត្ដិសាស្រ្ដ ដើម្បីបញ្ចប់នូវជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអូសបន្លាយ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោកប្រធានាធិបតី បានអះអាងថា គម្រោងសន្ដិភាពមានកម្រាស់១៨០ទំព័រនោះ ត្រូវបានទាត់ចោល ដោយជនជាតិប៉ាឡេស្ទីន។ ពួកគេនៅតែមានការសង័្សយលើទំហំដែនដីកាន់កាប់របស់ប៉ាឡេស្ទីន​ នៅភាគកើតទីក្រុងជេរូសាឡឹម និងតំបន់វែស្ដបែង (West Bank)។
ប្រធានាធិបតីអាមេរិក បានប្រកាស ខណៈឈរក្បែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីនណេតាន់យ៉ាហ៊ូ ដោយលោក ត្រាំ បាននិយាយគាំទ្រផែនការនេះ និងយល់ព្រមចរចាជាមួយប៉ាឡេស្ទីន។


គម្រោងសន្ដិភាពរបស់ប្រធានាធិបតីអាមេរិកនេះ ត្រូវគេរំពឹងថា ទទួលស្គាល់ការតាំងជម្រករបស់អ៊ីស្រាអែល ក្នុងតំបន់ West Bank ដែលសហគមន៍អន្ដរជាតិ​ចាត់ទុកថា នេះជាអំពើខុសច្បាប់។ គម្រោងនោះ នឹងអនុញ្ញាតឲ្យអ៊ីស្រាអែល ដាក់បញ្ចូលនូវទឹកដីរបស់ខ្លួន នៅការតាំអលំនៅឋានរបស់ជនជាតិអ៊ីស្រាអែលជាង៤សែននាក់។ ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា Jerusalem ក៏នៅតែជាទីក្រុងរបស់អ៊ីស្រាអែល ដោយមិនអាចបែងចែកបានឡើយ។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន