Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រកឃើញ​ហើយ​! សាកសព​នារី​២​នាក់ ដែល​បាត់​ខ្លួន ក្នុងករណី​លិច​ទូក ខណៈ​ទៅលេង​កោះ​ស្នេហា​

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ នគរបាល​ស្រុក​មុខកំពូល បាន​រកឃើញ​សាកសព​នារី​២​នាក់ ដែល​បាន​បាត់​ខ្លួន ក្នុងករណី​លិច​ទូក កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ខណៈ​នារី​រងគ្រោះ​ទាំង​២​នាក់ និង​មនុស្ស​ជាង​១០​នាក់​ទៀត នាំគ្នា​ជិះទូក​ទៅលេង​កោះ​ស្នេហា​នៅក្នុង​ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល​។​

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី នារី​រងគ្រោះ​ទាំង​២​នាក់ រួមទាំង​មនុស្ស​ជាង​១០​នាក់​ទៀត បាននាំគ្នា​ជិះទូក​ក្នុង​គោលបំណង​ទៅលេង​កោះ​ស្នេហា លុះ​ជិះ​ចេញពី​ច្រាំង​ចម្ងាយ​ប្រហែល​ជាង​១០​ម៉ែត្រ​ទូក​ក៏បាន​លិច​ចូលក្នុង​ទន្លេរ ធ្វើ​ឲ្យ​នារី​រងគ្រោះ​ទាំង​២​នាក់​បាត់​ខ្លួន​តែម្ដង មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទូក​លិច គឺ​បណ្ដាលមកពី​លើស​ចំណុះ​។ លុះ​មកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​បាន​បន្តធ្វើ​ការតាមរក បាន​ប្រទះឃើញ​សាកសព​នារី​រងគ្រោះ​ទាំង​២​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹកទន្លេរ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​២៥០​ម៉ែត្រ ។​

​សាកសព​នារី​រងគ្រោះ​ឈ្មោះ យឿ​ង ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ក្រឡុក​ស្រា មាន​ទីលំនៅ ភូមិ​ឃ្លាំង​សាំង សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឈ្មោះ ស្រី ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ខ័​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ​បច្ចុប្បន្ន សាកសព​នារី​រងគ្រោះ ត្រូវបាន​កម្លាំង​ជំនាញ ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...