Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មិន​មាន​​ករណី​ផ្ទុះ​វីរុសកូរ៉ូណា នៅ​ខេត្ត​កោះកុងទេ

យោង​តាម​មន្ទីរព័ត៌មាន​ខេត្ត​កោះកុង​បាន​ឲ្យដឹងថា មិន​មាន​ករណី​ផ្ទុះ ឬ​រក​ឃើញ​មេរោគ​កូរ៉ូណា នៅ​ខេត្ត​កោះកុង ដូចការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​សង្គម​មួយ​ចំនួន​នោះទេ។

បើ​តាម​មន្រ្តី​មន្ទីរថា បុរសជនជាតិចិន២នាក់ ដែលបានរួមដំណើរតាមជើងយន្តហោះពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនមកកម្ពុជា ជាមួយជនជាតិចិនម្នាក់ដែលមានផ្ទុក corona virus ដែលរកឃើញនៅខេត្តព្រះសីហនុ ហើយបានមកស្នាក់នៅសណ្ឋាគារតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុងនោះ កាលពីម្សិលមិញ ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ពីក្រុមគ្រូពេទ្យរួចមក ឃើញថា បុរសទាំង២នាក់នោះមិនមានផ្ទុក corona virus នោះទេ ហើយនៅព្រឹកថ្ងៃទី២៩ ខែមករានេះ អាជ្ញាធរ​បានអនុញ្ញាតឲ្យ​ពួកគាត់ទាំង២ វិលត្រឡប់ទៅប្រទេសចិនវិញហើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន