Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិចិន​ដែលរក​ឃើញ​មាន​​ផ្ទុកវីរុសកូរ៉ូណា​នៅ​ខេត្ត​ព្រះសីហនុ មិន​ទាន់​មាន​រោគសញ្ញាធ្ងន់ធ្ងរទេ

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង របស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា រហូតដល់ម៉ោង​ ១២:៣០​ ថ្ងៃត្រង់​​ ថ្ងៃទី​ ២៩​ មករា​ ឆ្នាំ២០២០នេះ​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី​ អ្នកជំងឺបន្តមានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ​។

បើតាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​នេះ​ថា អ្នកប៉ះពាល់​ដទៃទៀត និងអ្នកជិះយន្តហោះជាមួយ​អ្នកជំងឺ​ រហូតពេលនេះ​ អ្នកទាំងនោះ​ពុំមាន​អ្នក​ចេញរោគ​សញ្ញាអ្វីនៅឡើយដែរ។

ហើយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន