Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អង្គភាព​អ្នក​នាំពាក្យ នឹង​ធ្វើ​សន្និសីទ​ស្តីពី​ បច្ចុប្បន្ន​ភាព​ជំងឺ​រលាកសួតប្រភេទថ្មី (កូរ៉ូណា) នៅ​ថ្ងៃស្អែក

យោង​តាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យដឹងថា នៅ​វេលាម៉ោង​៩ព្រឹក ថ្ងៃទី៣០ ខែមករា ស្អែក​នេះ ខ្លួន​នឹង​​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី «បច្ចុប្បន្នភាពជំងឺរលាកសួតបង្ករ​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី»។

បើតាម​ការ​បញ្ជាក់របស់អង្គភាពអ្នកនាំពាក្យថា សន្និសីទនេះ មានគោល​បំណង​បញ្ជាក់ជូន​សាធារណជន​ឲ្យ​បានជ្រាបច្បាប់​ពីបច្ចុប្បន្នភាព និង​វិធានការ​បង្ការ​ជំងឺ​រលាកសួត ដែលបង្កឡើង​ដោយ​មេរោគកូរ៉ូណា​ប្រភេទថ្មី ដើម្បី​លើក​កម្ពស់​ក្នុង​ការ​ការពារ​សុខភាព​ពី​ជំងឺ​ឆ្លង​នេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន