Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ជនសង្ស័យ៣នាក់ ដកហូតគ្រឿងញៀន៨កញ្ចប់ នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ កម្លាំងអធិការដ្ឋាននគរបាល​ក្រុង​ខេមរភូមិន្ទ​ ​និង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា នៅថ្ងៃទី២៩ មករា នេះ បានបង្ហាញខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញា​ចែកចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់​​​នោះ ទី១-ឈ្មោះ សឺង​ ទឹន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ​​​​ ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ​​ ក្រុង​ខេមរភូមិន្ទ​​ ត្រូវឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ២០២០​។ ទី២-ឈ្មោះ​ ម៉ាន​ មូសេី​​ ភេទប្រុស​ អាយុ​២៣​ឆ្នាំ​ ជាសិស្ស​​ ទីលំនៅ​ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ត្រូវបានឃាត់​ខ្លួន​តាមដីកា​ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ២០២០​។ និងទី៣-ឈ្មោះ​ ផុន​ សុផាន ភេទប្រុស​ អាយុ​៣២ឆ្នាំ​ មុខរបរ​ កម្មករ​​ ទីលំនៅ​ភូមិ​នាងកុក​ ឃុំប៉ាក់​ខ្លង​ ស្រុក​មណ្ឌលសីមា​ ត្រូវបានឃាត់​ខ្លួន នៅថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ២០២០​ នេះ។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញ បានដកហូត​វត្ថុ​តាង​បាន រួមមាន ៖​ ម្សៅក្រាមសថ្លា​ប្រភេទ​Ice​ចំនួន​ ៨​ កញ្ជប់​​ និងឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុង​បំពេញ​សំណុំ​រឿង ដើម្បីចាត់​ការ​តាម​និតិវិធី​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន