Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​រថយន្ត នៅ​ភ្នំពេញ​

​ភ្នំពេញ​៖ នគរបាល​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​នគរបាល​ការិយាល័យ​កម្រិតធ្ងន់​ស្នងការ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បញ្ជាក់ថា ករណីនេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងសំណង់​លេខ​196H ផ្លូវជាតិ​លេខ​៦ ក្រុម​៨ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ លុះដល់​ថ្ងៃទី​២៩ មករា ទើប​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​រថយន្ត​១​គ្រឿង ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC-8965 (​ជា​របស់​ជនរងគ្រោះ​) និង​ឧបករណ៍​មួយចំនួនទៀត​។​

​ជនសង្ស័យ​ឈ្មោះ ផាន់ ឌី​ណា ហៅ​ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ខុន​ដូរ​បាលី​២ បន្ទប់​A6 ជាន់​ទី​18 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​(​មាន​សារធាតុ​ញៀន​)​។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ សំ សុភា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​196H ផ្លូវជាតិ​លេខ​៦ ក្រុម​៨ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ មុខរបរ​លក់​គ្រឿងសំណង់​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន