Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បឹង​ហ្គា​ឡូ​មួយកន្លែង នៅ​ក្រុង​កោះរ៉ុង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​

ព្រះសីហនុ​៖ កាលពី​វេលា​ម៉ោងជាង​១​រសៀល​ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ អគ្គីភ័យ​បាន​ឆាបឆេះ​បឹង​ហ្គា​ឡូ​មួយកន្លែង នៅ​ចំណុច​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា បឹង​ហ្គា​ឡូ​ដែល​ត្រូវបាន​ឆាបឆេះ​នេះ ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ ទទឹង​៤​ម៉ែត្រ បណ្តោយ​៧.៥០​មែត្រ ឆេះ​អស់ទាំង​ស្រុង​។ បឹង​ហ្គា​ឡូ​នេះ ស្នាក់នៅ​ដោយ​ជនបរទេស​២​នាក់ ដែល​ជួល​ពី​ម្ចាស់​ជា​ជនជាតិខ្មែរ​។​

​ប្រភព​ថា នៅពេល​កើតហេតុ​ជនបរទេស​ទាំងពីរ​នា​ក់ ពុំបាន​នៅក្នុង​បឹង​ហ្គា​ឡូ​នេះ​ទេ ដោយ​សង្ស័យថា បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន