Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់កើនឡើង​១៧០នាក់និង​ឆ្លងវីរុស​កូរ៉ូណា ជាង​៧៧០០នាក់ហើយ

ស្លាប់និងឆ្លងរាលដាល កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់មនុស្សជាតិនៅជុំវិញពិភពលោក ។​ប្រទេសស្ទើរតែទាំងអស់ បានសម្រេចផ្អាកការហោះហើរ​ ចេញចូលទៅកាន់ចិន ដើម្បីទប់ស្កាត់​ការចម្លងវីរុស​មកកាន់ប្រទេសរបស់ខ្លួន​។
គិតដល់ព្រឹកថ្ងៃទី​៣០ ខែមករា មានអ្នកឆ្លងវីរុស្ស ចំនួន​៧៧១១នាក់ ​​នៅជិត​២០ប្រទេសជុំវិញពិភពលោក​ ចំណែកនៅក្នុងប្រទេសចិនវិញ ការឈ្លងរាល់ដាលមាននៅគ្រប់ទិសទីទាំងអស់​ក្នុងប្រទេស។
ស្ថានភាពនៃការឆ្លងរាលដាល វីរុស កូរ៉ូណា កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទាន់មានថ្នាំបង្កាឬព្យាបាលនៅឡើយទេ​​​​។ គ្រាន់តែក្នុងមួយថ្ងៃ គឺថ្ងៃទី​២៩ខែមករា មានអ្នកស្លាប់ជិត៤០នាក់ ​និងអ្នកឆ្លងវីរុសនេះសរុបជាង​៧៧០០នាក់ហើយ។
​គណៈកម្មសុខាភិបាលជាតិចិន​បានថ្លែង​​ថា ជំងឺរលាកសួត ​ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដែលផ្ទុះឡើង​ដំបូងគេនៅភាគកណ្តាល​ប្រទេសចិន ទីក្រុងវូហាន ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះ ចាប់តាំងពីពេលនោះមក​បានឆ្លងរាលដាល​នៅក្នុងប្រទេសចិន​ និងប្រទេសដទៃផ្សេងទៀត​យ៉ាងតិច​១៨ ។ ចំនួនអ្នកជំងឺសរុប​នៅក្នុងប្រទេសចិន​បានកើនឡើង​ ៧ ៧១១នាក់ និងបាត់បង់ជីវិតដោយសារជំងឺនេះ​កើនឡើង​១៧០នាក់ ។

អាជ្ញាធរចិន​បានបញ្ជាក់ថា ករណីជំងឺនេះ​បានឆ្លងរាលដាលនៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសចិន។ តួលេខពីអ្នកឆ្លងវីរុសនៅក្នុងប្រទេសចិន​មានសរុបតែ ៥ ៩៧៤នាក់ប៉ុណ្ណោះ និងស្លាប់ ១៣២នាក់ ។
ទាំងនោះហើយបានជាចិនសម្រេច ប្រគល់ ហ្សែនវីរុសកូរ៉ូណាឲ្យទៅក្រុមវិទ្យាសាស្ត្ររុស្ស៊ី ដើម្បី​ស្រាវជ្រាវ ផលិតឱសថ ។ ​តាមការប្រកាសរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសចិន បានបញ្ជាក់ថា «ភាគីចិនបានប្រគល់ ហ្សែន វីរុស ឲ្យទៅរុស្ស៊ី ទាំងនោះហើយអាចជួយឲ្យក្រុមវិទ្យាសាស្ត្រ​រុស្ស៊ី​​ បន្តស្រាវជ្រាវ​ និងផលិតឱសថឲ្យបានលឿនបំផុត​»។
មន្ត្រីការទូតរុស្ស៊ីបានបញ្ជាក់ទៀតថា បច្ចុប្បន្ន រុស្ស៊ីនិងចិន កំពុងតែ​រួមគ្នាផលិត វ៉ាកសាំង​ទប់ស្កាត់វីរុស​ កូរ៉ូណា ។ ជាមួយគ្នានេះរុស្ស៊ី ក៏បានឡើងគម្រោងជម្លៀសពលរដ្ឋចេញពីទីក្រុងវូហានផងដែរ​។


ជាមួយគ្នានេះរុស្ស៊ីក៏បានបិទព្រំដែនជាប់ប្រទេសចិន ដើម្បី ទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណា ចូលទៅកាន់រុស្ស៊ី​។​បច្ចុប្បន្នរុស្ស៊ីមិនទាន់មានករណី​ឆ្លងវីរុសនេះនៅឡើយទេ ប៉ុន្តែប្រទេសអតីតសហភាពសូវៀត មានករណីឆ្លង​៣នាក់ផងដែរ​។
ចំណែកនៅក្រៅប្រទេសក៏មានករណីឆ្លងរាលដាលថ្មីបន្ថែមជាច្រើនករណី​ ក្នុងនោះ​ប្រទេសបារាំង​ ឪពុកកូនពីរនាក់បានឆ្លងវីរុសកូរ៉ូណា ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់​៥នាក់ ហើយ​។​ ដោយែល អារ៉ាប់រួម​ក៏បានកើនឡើងសរុប​៤នាក់ផងដែរ​។
ប្រទេសជប៉ុនវិញ ក្រោយការបញ្ជូនពលរដ្ឋ​២០៦នាក់វិលត្រឡប់ពីទីក្រុងវូហាន​ក៏បានរកឃើញ​មាន​៣នាក់ ឆ្លងវីរុស កូរ៉ូណា​។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន NHK រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន​ Katsunobu Kato បានបញ្ជាក់ថា អ្នកជំងឺ​២នាក់ ក្នុងចំណោមបីនាក់ មិនទាន់បង្ហាញ​ចេញសញ្ញាអ្វីនៅឡើយទេ ។
ពលរដ្ឋជប៉ុន​៣នាក់បន្ថែមទៀត​ដែលទើបបានជម្លៀសមកដល់ជប៉ុន និងឆ្លងវីរូសកូរ៉ូណានេះ ធ្វើឲ្យជប៉ុន​មានអ្នកជំងឺរហូតមកដល់ពេលនេះ​ចំនួន​១១នាក់ ។ អ្នកជំងឺ​២នាក់​បានឆ្លងជំងឺនេះដែរ ដោយមិនបានធ្វើដំណើរ​ទៅកាន់​ប្រទេសចិននោះឡើយ ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្លែងថា ពលរដ្ឋដែលទើបជម្លៀសខ្លួន​ហើយមានផ្ទុកវីរុសនេះ អាចត្រូវបានព្យាបាល​ដោយលក្ខណៈពិសេស ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...