Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន កុំ​យក​បញ្ហាបង្កើត​បញ្ហា

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ នេះ នៅឯ​សាលាខេត្ត​ព្រះសីហនុ ក្រោម​អធិបតី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មានការ​ចូលរួម​ដោយ​ម្ចាស់​សហគ្រាស ក្រុមហ៊ុន អាជ្ញា​ដែនដី​គ្រប់លំដាប់​ថ្នាក់ កង​កំ​លាំ​ប្រដាប់អាវុធ មន្ត្រី​ពាក់​ព​ន្ធ័ និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ បាន​ចូលរួម​ក្នុង​រៀបចំ​សិក្ខាសាលា​ស្តីពី​ការទប់ស្កាត់​បាតុកម្ម និង​កូដកម្ម និង​ការដោះស្រាយ ឬ​ផ្សះផ្សារ​វិវាទ​ការងារ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែ​មដក់​អ្នក​ជាប់​ពាក់​ព​ន្ធ័​ទាំងឡាយ​។​

​លោក យ៉ូ​វ ខេមរា អោយដឹងថា ឆ្នាំ​២០១៩​កន្លងទៅនេះ នៅ​ខេត្ត​ព្រះសីហនុ មាន​វិវាទ​រួម​៥២ សម្របសម្រួល​បាន​ទាំងអស់​,​វិវាទ​បុគ្គល​មាន​២៣ សះជា​២២​ករណី ,​បាតុកម្ម និង​កូដកម្ម​មាន​១៥​ករណី​។ បច្ចុប្បន្ន​បន្ទាប់ពី​មាន​ការបិទ​កាស៊ីណូ​អន​ឡាញ​នាំអោយមាន​វិបត្តិ​ការងារ​ខ្លះ​ដែរ​។ ក្នុងនោះ កាស៊ីណូ​មួយចំនួនធំ បាន​កាត់បន្ថយ​បុគ្គលិក កន្លែង​ខ្លះ​ត្រូវ​ថៅកែ​រត់ចោល​ផងដែរ​។ រីឯ​ការដ្ឋាន​សំណង់​ខ្លះ ក៏មាន​បញ្ហា​ដែរ ដូចជា​កម្មករ​មិនបាន​ប្រើ​ប្រដាប់​ការពារ​សុវត្ថិភាព ថៅកែ​រត់ចោល អ្នកម៉ៅការ​បាន​ម៉ៅការ​តៗ​គ្នាច្រើន​នាក់ និង​មិន​បើក​លុយ​អោយ​កម​ម្មករ​ជាដើម​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ថា កុំ​យក​បញ្ហាបង្កើត​បញ្ហា ត្រូវ​រក​ដំណោះស្រាយ​ល្អ ដើម្បី​ប្រយោជន៍​រួម​ជា​អាទិភាព​។​ ​រីឯ​ការដុត​កង់ឡាន បិតផ្លូវ ក្នុង​ការតវ៉ា​មិនមែនជា​មធ្យោបាយ​ល្អ​នោះទេ​។​

​ឯកឧត្តម​អភិបាលខេត្ត និយាយថា ការលំបាក​ពិតជា​មាន​តែ​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ​ ​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ រឿង​ធំ​ធ្វើអោយ​តូច រឿង​តូច​ធ្វើ​អត់​រឿង​។​ ​ការពន្យល់​គ្នា​តាម​ព័ត៌មាន យើង​ពិតជា​អាចធ្វើ​រឿង​ធំ​ទៅជា​រឿ​ត​តូច​បើ​យើង​យល់​គ្នា ប៉ុន្តែ​ទន្ទឹម​នោះ ក៏​អាចធ្វើអោយ​កាន់តែ​រីក​ធំ​ដែរ​ចំពោះ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែលមាន​ក្រុម​បំពុលសង្គម​មួយចំនួន​តូច​។​
​លោក​ស្នើសុំ​អ្នកសារព័ត៌មាន​មួយចំនួន​តូច​ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ផ្សាយ​ញុះញង់ គួរតែ​កែប្រែ​ឥរិយាបថ​ឡើងវិញ ដើម្បី​ផលប្រយោជន៍​សង្គម​យើង​ចៀសវាង​សង្គម​មាន​ចលាចល​។​

​ចំពោះ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែលមាន​ផ្ទុក​វិ​រុស​កូ​រ៉ូ​ណា កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នៅមាន​ផ្ទុក​វិ​រុស​កូ​រ៉ូ​ណា​ក្នុង​ខ្លួន​នៅឡើយ បន្ទាប់ពី​បាន​យក​សំណាក​របស់គាត់​ទៅពិនិត្យ​ជាថ្មី​កាលពីពេល​ថ្មីៗ​នេះ​។​ ការបិទ ការផ្អាក​ការដ្ឋាន​ឬ​ទីតាំង​អាជីវកម្ម ពិតជា​បាន​ប៉ះពាល់​ដល់​អ្នក​បម្រើការ​នៅក្នុង​នោះដែរ​តែ​យើង​គួរ​ពិភាក្សាគ្នា​ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួកគាត់​សមស្រប​តាម​អ្វីដែល​ត្រូវ​ទទួលបាន​។ ករណីនេះ​មន្ត្រី​ជាប់​ពាក់​ព​ន្ធ័​នឹងត្រូវ​ប្រជុំពិភាក្សា​ដោះស្រាយ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​គ្មាន​កំហុស​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន