Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​អន្លង់វែង​លើក​ទី​២ ឆ្នាំ​២០២០

​ដោយមាន​កិច្ចសហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ រដ្ឋបាល​ស្រុក​អន្លង់វែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្រសួងទេសចរណ៍ នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​អន្លង់វែង​លើក​ទី​២ ក្រោម​ប្រធានបទ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​” ចាប់ពី​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីរួមស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ព្រឹត្តិការណ៍​កីឡា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្តានុពល​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង និង​ជោគជ័យ​នៃ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានបញ្ចប់​សង្គ្រាម និង​នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ប្រទេសជាតិ​។​

​អាស្រ័យហេតុនេះ សូម​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ កីឡាករ​-​កីឡាការិនី យុវជន សិស្ស និស្សិត និង​សាធារណជន​ទាំងអស់ មេត្តា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​អន្លង់វែង​ លើក​ទី​២​នេះ ឲ្យ​បាន​ច្រើន​កុះករ​៕


Advertisement

Facebook

អ្វីដែល​គេកំពុងអាន