Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថវិកា​កើន​លើស​២​លាន​ដុល្លារ​ហើយ​! សប្បុរសជន​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់ ជនរងគ្រោះ ក្នុង​សោកនាដកម្ម​បាក់រ​លំអ​គារ នៅ​ខេត្ត​កែប​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ បាន​ថ្លែង​ប្រកា​សបិទ​ប្រតិបត្តិការ​ជួយសង្គ្រោះ ក្នុងករណី​បាក់​រលំ​អគារ នៅ​ខេត្ត​កែប ដោយ​តុល្យការ​ចុងក្រោយ​ជនរងគ្រោះ​សរុប​ទាំងអស់​៥៩​នាក់ ចេញពី​គំនរ​អគារ នៅ​ខេត្ត​កែប ក្នុងនោះ​មាន​ជនរងគ្រោះ​ស្លាប់​៣៦​នាក់​បាន​ស្លាប់ (​ស្រី​១៤​នាក់​) នៅមាន​ជីវិត​២៣​នាក់ (​ប្រុស​១៥ ស្រី​៨​នាក់​)​។​

​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅកាន់​ទីតាំង​អគារ​បាក់​រលំ ដើម្បី​ដឹកនាំ​បញ្ជា​ផ្ទាល់ នៅ​ខេត្ត​កែប​។ ក្រៅពីនោះ​សម្តេច ក៏បាន​អញ្ជើញ​ទៅកាន់​មន្ទីរពេទ្យ​សាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដែល​យក​ចេញពី​គំនរ​អគារ​បាក់​រលំ​ផងដែរ​។​

​ជាមួយគ្នា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​លិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ ដល់​ព្រះមហាក្សត្រ ព្រះ​ករុណ​ជា​អរ​ម្ចាស់ជីវិតលើត្បូង និង​សម្តេចម៉ែ ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​បាក់​រលំ​អគារ​។ គិត​ត្រឹម​ម៉ោង​៨៖១០​នាទី ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ បានទទួល​ថវិកា​សរុប​រួម​៖ ២,១៤២,៩៥០​ដុល្លារ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន