Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បង្កើនវិធានការទប់ស្កាត់ជនបរទេសរស់នៅកម្ពុជាខុសច្បាប់

លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បញ្ជាក់ពីការបង្កើនវិធានការទប់ស្កាត់​ជនបរទេស​ដែល​មករ​ស់​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ តាមរយៈលើកកម្ពស់សមត្ថភាពមន្រ្ដីក្នុងការត្រួតពិនិត្យអ្នកដំណើរ ត្រួតពិនិត្យលិខិតឆ្លងដែន សមត្ថភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យចេញចូលប្រទេស និងមុខសញ្ញាបញ្ជីខ្មៅ ដើម្បីទប់ស្កាត់នូវការជ្រៀតចូលរបស់មុខសញ្ញាហានិភ័យ និងធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ និងសុវត្ថិភាពសង្គម។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាព្រឹកថ្ងៃទី៣០ ខែមករានេះ លោកនាយឧត្ដមសេនីយ៍ ក៏បានជំរុញឱ្យអាជ្ញាធរចុះផ្ដល់ប័ណ្ណស្នាក់នៅដល់ជនបរទេស ដែលនៅសេសសល់ឱ្យអស់នាពេលឆាប់ៗនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជនអន្ដោអន្ដោប្រវេសន៍កាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះលោកនាយឧត្ដមសេនីយ៍ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមព្រំដែនចូលរួមសហការជាមួយអាជ្ញាធរ នៅពេលដែលឃើញមានជនបរទេសលួចឆ្លងខុសច្បាប់ ដោយសុំរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់ ដើម្បីអន្ដរាគមន៍បានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កម្ពុជាបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើបា្រស់នៅកម្ពុជាបានចំនួន៣៧.៤៣៦ឯកសារ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន