Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្ទុះ​គ្រាប់ ស្លាប់​ពលរដ្ឋ​ម្នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ​

​ត្បូងឃ្មុំ​៖ ប្រជាពលរដ្ឋ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​ផ្ទុះ​គ្រាប់ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​ម្សិលមិញ នៅ​ភូមិ​បុស​តា​កុក ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​នេះ​បើតាម​អាជ្ញាធរ​មីន​កម្ពុជា បាន​ឲ្យ​ដឹងថា ខណៈដែល​ជនរងគ្រោះ​កំពុង​ដំ​គ្រាប់ ៨០​មី​លី​ម៉ែត្រ ដើម្បី​យក​រំសេវ​នោះ ស្រាប់តែ​ផ្ទុះ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។ ជនរងគ្រោះ​ឈ្មោះ ទួន វ៉ិ​ត ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស​តា​កុក ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៧៩ មកដល់ពេលនេះ មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សរុប​ចំនួន ៦៤.៨៥៧​នាក់ ក្នុងនោះ​ចំនួន ៥១.០៩៨​នាក់ រងគ្រោះ​ដោយសារ​មីន និង​ចំនួន ១៣.៧៥៩​នាក់ រងគ្រោះ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន