Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដើរ​ដាក់​អន្ទាក់​សត្វ ជាន់​ចំ​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង នៅ​ខេត្តបាត់ដំបង​

ខេត្តបាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ បុរស​ម្នាក់ បាន​រងគ្រោះ​ដោយសារ​គ្រាប់មីន បណ្តាល​ឲ្យ​ដាច់​ជើង​ម្ខាង នៅ​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​បើតាម​អាជ្ញា​រធរ បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ សាយ ពៅ អាយុ​៥០​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង នៅពេល​ជនរងគ្រោះ​ដើរ​ដាក់​អន្ទាក់​សត្វ ក៏​ជាន់​ចំ​មីន បណ្តាល​ឲ្យ​ផ្ទុះ​មីន​ស្គរ ដាច់​ជើង​ខាងស្តាំ​តែម្តង​។
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។ ជនរងគ្រោះ គឺ​ធ្លាប់​ជាន់មីន​ផ្ទុះ​ដាច់​ជើងឆ្វេង​ម្ដង​រួចមកហើយ ជាហេតុ​ធ្វើអោយ​លើក​នេះ គាត់​ត្រូវ​ពិការ​ជើង​ទាំងពីរ​តែម្តង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន