Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់ខ្លួន​ជនជាតិ​ចិន​២​នាក់ ប៉ង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ និង​ចាប់ជំរិត​

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ២​នាក់ ករណី​ប៉ុនប៉ង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ និង​ចាប់ជំរិត កាលពី​យប់​ទៀបភ្លឺ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​៥ ស្ថិតនៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​ជនសង្ស័យ​ជិះ​រថយន្ត​១​គ្រឿង ម៉ាក HighLander ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ខាងមុខ ព្រៃវែង 2A-0718 ចំណែក​ខាងក្រោយ​គ្មាន​ស្លាក​លេខ លុះ​កម្លាំង​ជំនាញ ឃាត់​ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ហើយ​បើក​គេច​យ៉ាង​លឿន​។ ភ្លាមៗ សមត្ថកិច្ច ក៏​តាម​ប្រដេញ​ចាប់​រហូតដល់​ចំណុច​ផ្លូវ​អូរ​៣ ស្ថិតនៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ទើប​ស្ទា​ក់បាន ដោយ​ឃាត់ខ្លួន​បាន ២​នាក់ រីឯ​ម្នាក់ទៀត រត់គេចខ្លួន​បាត់​។​

​សមត្ថកិច្ច​ថា ក្នុង​រថយន្ត​ឃើញ​មាន ស្លាក​លេខ​ចំនួន ២​សន្លឹក (​ភ្នំពេញ 2A-6150) , ដំបងឆក់ ១​ដើម , ទូរស័ព្ទដៃ ចំនួន ៤​គ្រឿង​, ខ្នោះដៃ​ចំនួន ៤​គូរ , កូនសោរ​ខ្នោះ ចំនួន ៤ និង កាំភ្លើង ១​ដើម ម៉ាក K-54 ពណ៌​ខ្មៅ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។

​ជនសង្ស័យ​ទាំង​២​នាក់ ឈ្មោះ CHEN PAN YU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ឈ្មោះ ZHANG CHONG HUI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ រីឯ​ជនសង្ស័យ ដែល​រត់គេចខ្លួន កម្លាំង​ជំនាញ កំពុងធ្វើការ​ស្វែងរក​ចាប់ខ្លួន​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន