Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​កែលម្អ​ផ្លូវ​ ​ពី​ប្រាសាទប្រែរូប មកដល់​មុខ​ប្រាសាទបន្ទាយក្តី​

​សៀមរាប​៖ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ផ្លូវថ្នល់​ក្នុង​រមណីយដ្ឋាន​អង្គរ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ផ្លូវថ្នល់​ចំនួន​២​កំណាត់ គឺ​ចាប់ពី​ប្រាសាទប្រែរូប មក​ស្រះស្រង់ ប្រវែង​១០៧៦​ម៉ែត្រ និង​ពី​ស្រះស្រង់​ដល់​មុខ​ប្រាសាទបន្ទាយក្តី ប្រវែង​១៤០០​ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​យកចិត្តទុកដាក់​ជួសជុល ពង្រីក និង​កែលម្អ​ទៅតាម​បទដ្ឋាន​បេតិកភណ្ឌ​។​

​ឯកឧត្តម​បន្តថា ការជួសជុល​កែលម្អ​ផ្លូវ​នេះ​គឺ​ដើម្បីឱ្យ​ផ្លូវ​មាន​សោ​ភណ្ឌ​ភាពល្អ​ស្អាត និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​។ ផ្លូវ​នេះ​មាន​ទំហំ​ចាប់ពី​០៦​ម៉ែត្រ ទៅ​០៩​ម៉ែត្រ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

​សូមបញ្ជាក់ថា កំណាត់​ទី​១ ពី​ប្រាសាទប្រែរូប​មក​ស្រះស្រង់​បាន​អ៊ុត​បេតុង​កៅស៊ូ​រួចរាល់​ហើយ រីឯ​កំណាត់​ទី​២ កំពុងតែ​បង្ហាប់​គ្រឹះ និង​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែមីនា​ខាងមុខនេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន