Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្ត​កោះកុង សូម​អា​ធ្យា​ស្រ័យ​ចំពោះ​ការផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ រយៈពេល​ពីរ​ថ្ងៃ​កន្លងមក​

​កោះកុង​៖ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ថ្លែងថា នាង​ខ្ញុំ ក្នុងនាម​រដ្ឋបាលខេត្ត សូម​អា​ធ្យា​ស្រ័យ​ចំពោះ​ការផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ចំពោះ​រថយន្ត​ដឹកជញ្ជូន​ដី រថយន្ត​ដឹក​សម្ភារ​សំណង់ និង​រថយន្ត​ធន់​ធ្ងន់​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង រយៈពេល​ពីរ​ថ្ងៃ​កន្លងមក​។

​នេះ​ជាការ​ចាំបាច់​របស់​រដ្ឋ​បាល​ខេត្តកោះកុង ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១ ឆ្នាំ​២០២០ អោយ​ទទួលបាន​ជោគជ័យ សម្រាប់​ជា​កិត្តិយស​របស់​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តកោះកុង និង​ខេត្ត​ជាប់មាត់​សមុទ្រ​។

​ជាមួយគ្នានេះ នាង​ខ្ញុំ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា គណៈកម្មការ​អន្តរក្រសួង និង​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ដែល​បានរៀបចំ​អោយមាន​ព្រឹត្តិការណ៍​នេះ​ឡើង និង​សូម​អរគុណ​ចំពោះ​មន្ដ្រីរាជការ​គ្រប់​ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ភ្ញៀវ​ជាតិ អន្តរជាតិ ក្រុមហ៊ុន អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​ធ្វើអោយ​ព្រឹត្តិការណ៍​នេះ​ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ តាម​គោលដៅ​ដែល​បាន​គ្រោងទុក​គួរ​ជាទី​មោទនៈ​៕


Advertisement

Facebook

អ្វីដែល​គេកំពុងអាន